គោលការណ៍នៃផលប៉ះពាល់
ការត្រួតពិនិត្យនៃផលប៉ះពាល់
រាជ៥២ យើងបន្តត្រួតពិនិត្យនិងបង្កើនប្រសិទ្ធភាពនូវអ្វីដែលពួកយើងធ្វើ។ វាចាំបាច់សម្រាប់ធានាថាសេវាកម្មរបស់យើងផ្តល់នូវគុណតម្លៃទៅដល់សហគមន៍ហើយនិងដៃគូទាំងអស់ដែលស្ថិតក្នុងប្រព័ន្ធសុខាភិបាល។ វាមានសារៈសំខាន់ណាស់សម្រាប់ការរៀនសូត្រដោយភាពរហ័សរហួន ដូច្នេះយើងអាចពង្រីកអ្វីដែលកំពុងដំណើរការនិងធ្វើវាអោយកាន់តែប្រសើរឡើងទៅតាមតម្រូវការ។
គោលការណ៍នៃផលប៉ះពាល់របស់យើងគឺជារបៀបដែលយើងឈានដល់ចំនុចនេះ ការកំនត់និងការវាស់វែងលទ្ធផលហើយនិងលទ្ធផលចម្បងសម្រាប់សេវាកម្មពួកយើងកំពុងអនុវត្ត។ យើងផ្តោតលើការវាយតម្លៃនិងតាមដានផលប៉ះពាល់នៅក្នុងប្រភេទផលិតផលទាំងបួនរបស់យើងគឺ ការចូលរួមរបស់អតិថិជន សេវាកម្មសុខភាពនិងវេជ្ជសាស្រ្ត លទ្ធភាពទទួលបាននិងខ្សែសង្វាក់ផលិតកម្ម ហើយនិងការយល់ដឹងអំពីទិន្នន័យ។