ឱសថ និងវេជ្ជសាស្រ្តបច្ចេកវិទ្យា
អង្គភាព/សហគ្រាសឱសថ ហើយនិងវេជ្ជសាស្រ្តបច្ចេកវិទ្យាកំពុងបន្តជម្រុញលទ្ធភាពទទួលបានវិធីថែទាំសុខភាពរបស់ពួកគេ។ មានការប្តេជ្ញាចិត្តក្នុងការពង្រីកលទ្ធភាពទទួលបានឱសថនិងការធ្វើរោគវិនិច្ឆ័យតាមរយៈយុទ្ធសាស្រ្តសាជីវកម្ម ការច្នៃប្រឌិតតាមរយៈគំរូថ្មីនៃការថែទាំនៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍ និងការផ្តោតអារម្មណ៍កាន់តែខ្លាំងលើការស្រាវជ្រាវនិងអភិវឌ្ឍន៍សម្រាប់តម្រូវការប្រទេសមានចំណូលទាបនិងមធ្យម។ វាក៏មានតម្លាភាពក្នុងវិស័យឧស្សាហកម្មផងដែរដូចជាសន្ទស្សន៍លទ្ធភាពទទួលបានឱសថដែលវិភាគពីរបៀបដែលក្រុមហ៊ុនឱសថកំពុងដោះស្រាយ ការទទួលបានថ្នាំនៅក្នុងប្រទេសដែលមានចំណូលទាបនិងមធ្យមចំនួន ១០៦ប្រទេសនៅទូទាំងពិភពលោក ។
នៅតែមានគម្លាតដ៏ធំក្នុងការទទួលបានផលិតផលនិងសេវាកម្មសុខភាពនៅទូទាំងប្រទេសជាច្រើនហើយនៅមានអ្វីជាច្រើនទៀតដែលត្រូវធ្វើ។ ទោះយ៉ាងណាក៏ដោយមានការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងពីអង្គភាព/សហគ្រាសឱសថនិងវេជ្ជសាស្រ្តបច្ចេកវិទ្យាដែលខិតខំដោះស្រាយបញ្ហានេះតាមរយៈយុទ្ធសាស្រ្តអាជីវកម្មរបស់ពួកគេ លទ្ធភាពទទួលបាននិងនិរន្តរភាពរបស់ពួកគេ។