ធ្វើជាដៃគូសហការជាមួយយើងដើម្បីជួយដល់សហគមន៍អ្នក
ផ្តល់ការថែទាំសុខភាពទៅដល់ប្រជាជនចំនួន ៥២% នៅក្នុងពិភពលោកដែលមិនអាចទទួលបានសេវាថែទាំសុខភាពសមរម្យ វាគឺជារឿងធំធេងដែលយើងមិនអាចធ្វើវាតែម្នាក់ឯងបាននោះទេ។ ដៃគូសហការដែលមានការច្នៃប្រឌិតគឺជាចំណុចស្នូលដែលពួកយើងធ្វើ។ ពួកយើងចាប់ដៃគូសហការជាមួយងអង្គការ ក្រុមហ៊ុនដែលមានប្រតិបត្តិការសកម្មភាពនៅក្នុងសហគមន៍ដាច់ស្រយាលដែលពួកគេអាចនឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនពីសេវាសុខភាពរបស់រាជ៥២។ ទាំងនេះរួមមានអង្គការក្រៅរដ្ឋាភិបាល វិស័យអាជីវកម្មសង្គមឯកជន និងអង្គការសង្គមស៊ីវិលផ្សេងទៀតដែលមានបំណងក្នុងការចូលរួមសហការជាមួយពួកយើង។
កិច្ចសហការទាំងនេះបានធ្វើឲ្យរាជ៥២ និងដៃគូសហការរបស់យើងអាចជួយដល់សហគមន៍នៅក្នុងប្រទេសផ្សេងទៀត ដើម្បីសម្រេចគោលដៅបានលឿនជាងមុន។ កិច្ចការងាររបស់យើង គឺធ្វើទៅលើសេវាកម្មសុខភាពតាមផ្នែកបច្ចេកវិទ្យារបស់សហគ្រាសសង្គមរាជ ៥២ និងប្រព័ន្ធតិចណូឡូជីដំបូងដែលមិនប្រើប្រាស់អ៊ីនធើណេតដែលអាចអនុវត្តបាននៅគ្រប់សហគមន៍ទាំងអស់នៅក្នុងពិភពលោក។ ស្វែងយល់បន្ថែមទៀតនៅខាងក្រោម និងទាក់ទងមកពួកយើងប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងការចាប់ជាដៃគូសហការដើម្បីផ្សារភ្ជាប់មនុស្សជាមួយសុខភាព និងសេវាកម្មហិរញ្ញវត្ថុដែលចាំបាច់ និងបន្ទាន់សម្រាប់ពួកគេ។