ពួកយើងជានរណា
ប្រជាជន៥២%នៅលើពិភពលោកនៅតែមិនអាចទទួលបានសេវាសុខភាពសមរម្យ។ ជាធម្មតាពួកគេរស់នៅក្នុងប្រទេសដែលមានប្រាក់ចំនូលទាបនិងមធ្យមដោយគ្មានលទ្ធភាពទទួលបានសេវាពីភ្នាក់ងារសុខាភិបាលជំនាញ ការអប់រំ ការធ្វើរោគវិនិច្ឆ័យ ឱសថ ការចាក់ថ្នាំបង្ការ ហើយនិងធានារ៉ាប់រងសុខភាពដែលពួកគេត្រូវការ។
ជាលទ្ធផល ពិការភាព មរណៈភាព ហើយនិងការបាត់បង់ឱកាសសម្រាប់សហគមន៍ប៉ុន្តែក៏សម្រាប់ពិភពលោកផងដែរ។ មានមនុស្សរាប់ពាន់លាននាក់ស្ថិតនៅក្នុងទីផ្សារសុខភាពជាមួយនឹងតម្រូវការផលិតផលប្រើប្រាស់ហើយនិងសេវាកម្មដែលមិនត្រូវបានបំពេញឬទទួលបាន។
យើងជាសហគ្រាសសង្គមផ្នែកបច្ចេកវិទ្យាដែលធ្វើការឥតឈប់ឈរដោយផ្សារភ្ជាប់ប្រជាជន៥២%នៅលើសកលលោកដើម្បីអោយពួកគេទទួលបានសេវាសុខភាពដែលពួកគេត្រូវការ។ ពួកយើងបានបង្កើតផ្លេតហ្វមដែលអាចចូលទៅបានដោយពុំចាំបាច់មានសេវាអ៊ីនធើណេត តាមរយៈបណ្តាញភ្នាក់ងារសហគមន៍របស់ពួកយើង ហើយនិងភាពជាដៃគូវិស័យឯកជនសាធារណៈ ដោយពួកយើងផ្តល់សេវាសុខភាពនៅក្នុងទីផ្សារដែលអ្នកដទៃមិនអាចទៅដល់។